គេហទំព័រ លក់ទំនិញអនឡាញមួយនៅកម្ពុជាបានកើតឡើងក្នុង សម័យ ខូវិដ-១៩

គេហទំព័រ អនឡាញ WWW.SORRYBUY.COM

SorryBuy.com ជាគេហទំព័រ អនឡាញមួយដែលទើបតែបង្កើតឡើង ក្នុងគោលបំណង បំរើការបញ្ជាទិញ តាមរយៈគេហទំព័រ និង បណ្ដាញសង្គម ហ្វេសប៊ុក ដោយមានដាក់លក់នូវសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ ដែលផ្តោតទៅលើគ្រឿងបន្លាស់ទូរស័ព្ទដៃ, កាសស្តាប់, ថ្មសាក, គ្រឿងអេឡិចត្រូនិក, កង់អគ្គិសនី, សំភារៈប្រើប្រាស់ក្នុងផ្ទះ និង សម្ភារៈប្រើប្រាស់ផ្សេង ៗ ទៀតដែល មានគុណភាពខ្ពស់ ដោយផ្តល់ជូននូវតំលៃសមរម្យ ព្រមទាំងកម្មវិធីបញ្ចុះថ្លៃពិសេសដែលពុំធ្លាប់មាន នៅពេលនេះចាប់ផ្តើមដាក់អោយប្រើប្រាស់ជាផ្លូវការជា ខេមរៈភាសាហើយ។

SorryBuy Team Cambodia Online Shop

រូបខាងឆ្វេង លោក ឈត់ ឫទ្ធី, កណ្តាល លោក អែនឌី ស៊ឹម, រូបខាងឆ្វេង លោក អ៊ុក វណ្ណស័ក្ក

 

គេហទំព័រ SorryBuy ត្រូវបានផ្តួចផ្តើម ឡើងនៅថ្ងៃទី ០១ ខែ វិច្ឆិកា ឆ្នាំ ២០២០ ស្របជាមួយនឹងបញ្ហាវិបត្តិសេដ្ឋកិច្ច ពិភពលោក (ជំងឺ ខូវិដ-១៩) ដោយយុវជន ៣ រូប ក្នុងនោះរួមមាន លោក ឈត់ ឫទ្ធី (Chhoat Rithy) ដែលធ្លាប់បំរើការងារ នៅក្នុង ក្រុមហ៊ុន អាកាសចរណ៍អន្តរជាតិមួយ នៅខេត្ត សៀមរាប, លោក អ៊ុក វណ្ណស័ក្ក (Ouk Vansak) ធ្លាប់បំរើការងារ នៅក្រុមហ៊ុន ទេសចរណ៍កូរ៉េ ធំមួយ ក្នុងខេត្ត សៀមរាប និង លោក អែនឌី ស៊ឹម (Andy Sim) ជាអ្នកបង្កើត កម្មវិធីទូរស័ព្ទដៃ និង គេហទំព័រ ធំ ៗ ក្នុងស្រុក និងក្រៅប្រទេស ជាច្រើន ព្រមទាំង បានបំរើការងារ ក្នុង វិស័យបដិសណ្ឋារកិច្ច ជាង ១០ ឆ្នាំ ផងដែរ។

គេហទំព័រដែលមានទំនិញសម្បូរបែបនេះ នឹងផ្ដល់អត្ថប្រយោជន៍ជាច្រើនរួមមាន សេវារហ័សទាន់ចិត្ត ចំណេញពេលវេលា និងមានការដឹកជញ្ជូនដល់ទីកន្លែង។ ដោយពួកយើងយល់ឃើញថាវិស័យ លក់ទំនិញ អនឡាញនៅកម្ពុជា កំពុងតែទទួលបាននូវការចាប់អារម្មណ៍ពីអ្នកប្រើប្រាស់ ក្នុងសម័យបច្ចេកវិទ្យាទំនើប ដោយពួកគាត់អាចបញ្ចាទិញទំនិញ តាមរយៈទូរស័ព្ទដៃ។

រាល់ដៃគូរសហការរបស់យើងខ្ញុំ ជាអ្នកផ្គត់ផ្គង់ផលិតផលដែលសុទ្ធសឹងតែជាផលិតផលនាំចូល ពីសហរដ្ឋអាមេរិក អឺរ៉ុប និង អាស៊ី។

🚕 សេវាដឹកជញ្ជូន ២៥ ខេត្ត/ក្រុង
🛵 ដឹកជញ្ជូនឥតគិតថ្លៃ ក្នុងក្រុងសៀមរាប

☎️ 078 676 333
☎️ 067 669 442
☎️ 015 996 296

🌐 www.sorrybuy.com
🔥 https://t.me/SorryBuy

🛒 Join Our Group:

មីនុយ