មានពត៌មានបែកធ្លាយថា HarmonyOS 2.0 ផ្លូវការថាអាចដំណើរការជាមួយនិង កម្មវិធីរបស់ ANDROID Apps បានដោយរលូន

Harmony OS Cambodia

កាលពីដើមសប្ដាហ៍នេះ ក្រុមហ៊ុន Huawei បានរៀបចំព្រិត្តិការណ៍មួយសម្រាប់ការចេញផ្សាយជាផ្លូវការនូវកម្មវិធីដំណើរការទៅលើ Harmony OS 2.0 សាកល្បងរបស់ខ្លួនដល់អ្នកសរសេរប្រូក្រាម រឺ អភិវឌ្ឍន៍កម្មវិធីកូដ ដោយបានធ្វើការផ្សព្វផ្សាយទូលំទូលាយ ទៅលើ (IoT) Internet of Thing សំរាប់ទូរស័ព្ទដៃ និង ឧបករណ៍អេឡិចត្រូនិកផ្សេងទៀត។ ហើយក្រុមហ៊ុន ក៏សង្ឃឹមដែរថា និងមានការគាំទ្រពីដៃគូរអភិវឌ្ឍន៍ភាសារកូដសំរាប់ Harmony OS 2.0 នេះដើម្បីទទួលយកនូវបទពិសោធន៍ថ្មី នៅក្នុងសម័យកាល បច្ចេកវិទ្យានេះផងដែរ។

Harmony OS Huawei Developer Conference

លើសពីនេះទៀតក្រុមហ៊ុន Huawei ក៏បានចែករំលែក រូបរាង ការរចនា និង បទពិសោធន៍ថ្មី នៅក្នុង ប្រព័ន្ធដំណើរការទាំងមូលរបស់ Harmony OS នៅក្នុងកំនែរ 2.0 នេះដែរ។ អ្វីដែលចាប់អារម្មណ៍នោះគឺ កម្មវិធីដំណើរការរបស់ Android Apps ទាំងអស់អាចដំណើរការជាធម្មតា ហើយកាន់តែលឿន និង រលូនជាងមុន នៅក្នុងការប្រើប្រាស់។ មានន័យថា Android + EMUI នៅលើម៉ូដែលទូរស័ព្ទខាងលើ ត្រូវបានជំនួសដោយ Harmony OS 2.0 + EMUI។

Harmony OS Huawei Developer Conference

សូមបញ្ជាក់ផងដែរថាក្រុមហ៊ុន Huawei ក៏បានបើកការជ្រើសយកម៉ូដែល Huawei P40, P40 Pro, Mate 30, Mate 30 Pro និង MatePad Pro សម្រាប់កម្មវិធីសាកល្បង ប្រព័ន្ធប្រតិបត្តិការលើស្មាតហ្វូនថ្មី HarmonyOS 2.0 ដូចច្នេះ សំរាប់អ្នកដែលបានប្រើប្រាស់ ម៉ូដែលខាងលើសូមត្រៀមចិត្ត ដើម្បីទទួលយក បទពិសោធន៍ថ្មីនេះ។

Harmony OS Huawei Developer Conference

នេះបើយោងតាមលោក Wang Chenglu ធ្វើបទបង្ហាញអំពី Harmony OS 2.0។ លោកក៏បានអះអាងផងដែរថា OS ថ្មីនេះក៏នាំមកនូវបទពិសោធន៍ល្អកាន់តែប្រសើរ និង មានភាពងាយស្រួលដល់អ្នកសរសេរកម្មវិធីទាំងអស់ផងដែរ។ សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុន Huawei បានប្រកាសថាក្រុមហ៊ុន Harmony OS នឹង ដាក់អោយទាញយកដោយមិនគិតថ្លៃ សំរាប់យកទៅអភិវឌ្ឍន៍បន្ត (Open Source) ដែលទំហំផ្ទុកទិន្នន័យអង្គចងចាំ ១២៨ មេកាបៃ -៤GB នៅក្នុងខែ មេសា ឆ្នាំ ២០២១ ខាងមុខនេះ។ បន្ទាប់ពី ខែ តុលា ឆ្នាំ ២០២១ វានឹងមានទំហំផ្ទុក លើសពី 4GB ឡើងទៅ។ ហើយនៅឆ្នាំ ២០២១ សំរាប់ស្មាតហ្វូន Huawei នឹងទទួលយកប្រព័ន្ធ Harmony OS 2.0 បានយ៉ាងពេញលេញ។

មីនុយ